វីដេអូ
តើអ្វីខ្លះនៅពីក្រោយអវត្តមានរបស់លោក ហ៊ុន ម៉ាណែត នៅមហាសន្និបាតប្រចាំឆ្នាំរបស់អ.ស.ប?
វេទិកាអ្នកស្តាប់វិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃអង្គារ ទី១ ខែតុលានេះ ពិភាក្សាលើប្រធានបទ៖ អវត្តមានលោក ហ៊ុន ម៉ាណែត នៅអង្គការសហប្រជាជាតិ និងការប្ដេជ្ញាចិត្តអភិវឌ្ឍ «ដោយមិនទុកនរណាម្នាក់ចោល» តើមានហេតុផលអ្វីខ្លះ នៅពីក្រោយអវត្តមានដ៏គួរឱ្យកត់សម្គាល់របស់លោក ហ៊ុន ម៉ាណែត នៅឯមហាសន្និបាតប្រចាំឆ្នាំរបស់អង្គការសហប្រជាជាតិនាពេលនេះ? តើកម្ពុជាក្រោមការដឹកនាំរបស់លោក ហ៊ុន ម៉ាណែត ពិតជាបានធ្វើតាមការប្ដេជ្ញាចិត្តក្នុងការអភិវឌ្ឍ «ដោយមិនទុកនរណាម្នាក់ចោល» ដូចដែលខ្លួនបានប្រកាសប្រាប់មហាសន្និបាតអង្គការសហប្រជាជាតិមែនដែរ ឬទេ? សូមទស្សនាវេទិកាអ្នកស្តាប់វិទ្យុអាស៊ីសេរីដែលមានវាគ្មិនពីររូបគឺលោកបណ្ឌិត សេង សារី អ្នកឃ្លាំមើលផ្នែកអភិវឌ្ឍន៍សង្គម និងលោក សេង វណ្ណលី អ្នកតាមដានភូមិសាស្ត្រនយោបាយតំបន់អាស៊ីអាគ្នេយ៍៕