វីដេអូ

ដំណើរក្តីសង្ខេបរបស់ អតីតប្រមុខរដ្ឋរបបខ្មែរក្រហមលោក ខៀវ សំផន

2022-09-21

តុលាការ​កំពូល​នៃ​សាលា​ក្ដី​ខ្មែរ​ក្រហម​នឹង​ចេញ​សាល​ដីកា​ស្ថាពរ​ជា​ឱឡារិក​ នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី២២ កញ្ញា ឆ្លើយ​តប​ទៅ​នឹង​បណ្ដឹង​សារទុក្ខ​របស់​លោក ខៀវ សំផន​ ដែល​សាលាដំបូង​បាន​ផ្ដន្ទាទោស​លោក​ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត​កន្លង​មក។ អតីត​ប្រមុខ​រដ្ឋ​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​ ឬ​របប​ខ្មែរ​ក្រហម​ លោក ខៀវ សំផន​ គឺ​ជា​ជន​ជាប់​ចោទ​ចុង​ក្រោយ​ដែល​សាលាក្ដី​​កាត់​សេចក្ដី​បង្ហើយ​ចុង​ក្រោយ៕ លោក ជី វិតា នៃវិទ្យុអាស៊ីសេរី រាយការណ៍​ផ្ទាល់​អំពី​ដំណើរ​​ក្ដី​សង្ខេប​របស់​លោក ខៀវ សំផន៖