វីដេអូ
អង្ករក្លាយជាបាយ៖ តើកំពង់ផែរាមអាចនឹងក្លាយជាមូលដ្ឋានទ័ពទី២របស់ចិនលើពិភពលោកដែរឬទេ?
2023-03-27
គិតត្រឹមដើមខែមីនា ឆ្នាំ២០២៣នេះ កម្ពុជាអនុញ្ញាតឱ្យសាធារណរដ្ឋប្រជាមានិតចិនធ្វើទំនើបកម្មកំពង់ផែកងទ័ពជើងទឹករាម បានជាង៨ខែហើយ។ រូបភាពតាមផ្កាយរណបបង្ហាញថា មានការប្រែប្រួលដ៏សម្បើមនៅក្នុងបរិវេណនៃកំពង់ផែកងទ័ពជើងទឹករាម។ ក្នុងនោះមានដូចជាការសាងសង់សំណង់ថ្មីៗនៅចំកណ្តាលមូលដ្ឋានទ័ពរាម ដែលសំណង់មួយមានលក្ខណៈស្រដៀងទៅនឹងរោងចក្រស៊ីម៉ង់ត៍សម្រាប់ផ្គត់ផ្គង់ទៅគម្រោងសាងសង់ទាំងមូល ការចាក់ពង្រីកផ្ទៃដីលយចូលជ្រៅទៅក្នុងសមុទ្រ ការឈូសឆាយសម្អាតផ្ទៃដីដ៏ធំ និងការសាងសង់ផែសំចតថ្មីចំនួនពីរ ជាដើម។ តើមូលដ្ឋានកងទ័ពជើងទឹករាមអាចនឹងក្លាយជាមូលដ្ឋានទ័ពរបស់ចិនទី២លើពិភពលោកដែរឬទេ?