វីដេអូ

តើលោក អាឡិច មានគម្រោងអ្វីថ្មីបន្តទៀត ដើម្បីការពារធនធានជាតិនៅប្រទេសកម្ពុជា?

2021-10-08

សកម្មជន​បរិស្ថាន​ជនជាតិ​អេស្ប៉ាញ​លោក អាឡិចហាន់ដ្រូ ហ្គន់សាឡេស ដេវិតសុន ស្ថាបនិក​ចលនា​មាតា​ធម្មជាតិ ត្រូវ​បាន​អាជ្ញាធរ​ខ្មែរ​បណ្ដេញ​ចេញ​ពី​កម្ពុជា កាល​ពី​ដើម​ឆ្នាំ ២០១៥ គឺ​មាន​រយៈពេល​ជាង ៦​ឆ្នាំ​ហើយ។ ទោះ​បី​ត្រូវ​បាន​រដ្ឋាភិបាល​ បណ្តេញ​ចេញ​ពី​កម្ពុជា​ក៏​ដោយ ក៏​អាឡិច បាន​ចាកចេញ​តែ​ខ្លួន​ប្រាណ​ទេ តែ​ចិត្ត​គំនិត និង​សកម្មភាព​របស់​គាត់​នៅ​តែ​បន្ត​ធ្វើ​ការងារ​ជាមួយ​យុវជន​ខ្មែរ ដើម្បី​ការងារ​ការពារ​បរិស្ថាន។ ប៉ុន្តែ​សកម្មភាព​នេះ ត្រូវ​បាន​ជួប​ឧបសគ្គ​ដោយ​សហការី​របស់​គាត់ ត្រូវ​បាន​អាជ្ញាធរ​ចោទ​ប្រកាន់ និង​ចាប់​ខ្លួន​ជា​បន្តបន្ទាប់ រួម​ទាំង​លោក​ខ្លួន​ឯង​ផង ក៏​បាន​ជាប់​បណ្ដឹង​នៅ​តុលាការ​ដូច​គ្នា​ដែរ។ តើ​អាឡិច​មាន​សកម្មភាព​ឬ​គម្រោង​អ្វី​ថ្មី​បន្ត​ទៀត ដើម្បី​ការពារ​ធនធាន​ជាតិ​នៅ​ប្រទេស​កម្ពុជា? អ្នកស្រី ខែ សុណង សម្ភាស​លោក អាឡិច​អំពី​រឿង​នេះ៖

ពាក្យ​គន្លឹះ
environment human rights mother nature cambodia

វីដេអូ​ថ្មីៗ

វីដេអូ​ដែល​គេ​មើល​ច្រើន​ជាង​គេ

គេហទំព័រ​ទាំងមូល