វីដេអូ

វេទិកាអ្នកស្ដាប់៖ តើ​របប​លោក ហ៊ុន សែន ដែលធ្វើទុក្ខពលរដ្ឋ នឹងទទួលរងផលយ៉ាងណា?

2021-08-20

ការ​កាត់​ទោស​លោក រ៉ុង ឈុន និង​សកម្មជន​សង្គម​ពីរ​រូប​ដោយ​តុលាការ​របស់​លោក​ ហ៊ុន សែន បាន​ធ្វើ​អោយ​ក្រុម​ប្រទេស​ដែល​មាន​ឥទ្ធិពល​នៅ​លោក​ខាង​លិច​ ព្រម​ទាំង​អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ​មាន​ប្រតិកម្ម​ខ្លាំង​ៗ​រិះគន់​ ចំពោះ​ប្រព័ន្ធ​យុត្តិធម៌​កម្ពុជា។ អង្គការ​អន្តរជាតិ​ខ្លះ​ថែម​ទាំង​អំពាវ​នាវ​ដល់​ម្ចាស់​ជំនួយ​អន្តរជាតិ​ ឱ្យ​ពិចារណា​ឡើង​វិញ​ ថា​ត្រូវ​បន្ត ឬ​បញ្ឈប់​ ការ​ផ្តល់​ជំនួយ​នានា​ដល់​ស្ថាប័ន​យុត្តិធម៌​នៅ​កម្ពុជា។ តើ​មាន​មូល​ហេតុអ្វី​ បាន​ជា​ក្រុម​អ្នកដឹកនាំ​កម្ពុជា ​បន្ត​ប្រព្រឹត្ត​អំពើ​ដែល​ខ្លួន​កំពុង​តែ​ធ្វើ​នេះ? សូម​អញ្ជើញ​លោក​អ្នកនាង​ ទស្សនា​វេទិកា​អ្នកស្តាប់​វិទ្យុ​អាស៊ីសេរី​អំពី​រឿង​នេះ៖