វីដេអូ

អ្នកភ្នំពេញ ចិញ្ចឹមកណ្ដូប និងចង្រិតលើដំបូលផ្ទះល្វែង

2024-11-26

លោកស្រី អ៊ុង ស៊ូម៉េង អះអាងពីជោគជ័យជុំវិញការសាកល្បងចាប់មុខរបរចិញ្ចឹមកណ្ដូប និងចង្រិតនៅលើដំបូលផ្ទះល្វែងរបស់លោកស្រី ដែលស្ថិតនៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ លោកស្រីចាប់របរចិញ្ចឹមកណ្ដូប និងចង្រិតលក់នេះ ដើម្បីរកប្រាក់ចំណូលបន្ថែមសម្រាប់គ្រួសារ ដោយឆ្លៀតធ្វើការងារនេះ បន្ទាប់ពីសល់ពេលទំនេរពីការងារជាស្រ្ដីមេផ្ទះ៕