វីដេអូ

កូដករ​ណាហ្គាវើលដ៍​បន្ត​តវ៉ា​ឱ្យ​ថៅកែ​ និង​រដ្ឋាភិបាល អនុវត្ត​តាម​ច្បាប់ ​ដែល​មាន​​ចែង​នៅ​ក្នុង​សៀវភៅ​ស្ដីពី​ច្បាប់​ការងារ

2023-09-24

កូដករ​ប្រមាណ​៣០​នាក់ បន្ត​នាំ​គ្នា​តវ៉ា​នៅ​មុខ​ក្រុមហ៊ុន​ណាហ្គាវើលដ៏ នៅ​រសៀល​ថ្ងៃ​២៤​ កញ្ញា ដោយ​បាន​លើក​បង្ហាញ​សៀវភៅ​ស្ដីពី​ច្បាប់​ការងារ​យ៉ាង​ធំ​។ ពួក​គាត់​បញ្ជាក់​ថា ការ​តវ៉ា​រយៈពេល​២​ឆ្នាំ​មក​នេះ ធ្វើ​ឡើង​ស្រប​តាម​ច្បាប់​ការងារ និង​ជំរុញ​ឱ្យ​ស្ថាប័ន​ពាក់ពន្ធ័ ជាពិសេស​ក្រសួង​ការងារ ត្រូវ​យក​ច្បាប់​ដែល​មាន​ចែង​ក្នុង​សៀវភៅ ​ស្ដីពី​ច្បាប់​ការងារមក​អនុវត្ត ​ដើម្បី​ដោះស្រាយ​វិវាទ​ការងារ​។