វីដេអូ

អាជ្ញាធរបង្ក្រាបល្បែងស៊ីសង ១០០ ទីតាំង នៅដើមឆ្នាំ ២០២៤ នេះ

2024-02-18

អគ្គលេខាធិការនៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្ម លោក រស់ ភីរុណ ធ្លាប់ប្រាប់វិទ្យុអាស៊ីសេរីថា បច្ចុប្បន្នមានក្រុមហ៊ុនល្បែងផ្សងសំណាងមួយចំនួន ដែលបានពង្រីកអាជីវកម្មរបស់ខ្លួននៅតាមមូលដ្ឋាន កំពុងតែបំពានច្បាប់ ដោយកែប្រែពីអាជីវកម្មឆ្នោតផ្សងសំណាង ទៅជាល្បែងភ្នាល់ខុសច្បាប់ តាមរយៈការលក់អាជ្ញាប័ណ្ណបន្ត ដោយប្រើឈ្មោះថា ជាតំណាងចែកចាយ។ ក្នុងនោះ លោកបញ្ជាក់ថា ឆ្នោតកន្ទុយលេខវៀតណាម និងឆ្នោតឡូតូ គឺជាល្បែងខុសច្បាប់ ដែលគ្មានអាជ្ញាប័ណ្ណ ហើយពលរដ្ឋដែលចូលរួមលេងល្បែងទាំងនេះ ក៏ខុសច្បាប់ និងអាចប្រឈមមុខនឹងច្បាប់ផងដែរ។ ជាមួយគ្នានេះ ក្រសួងមហាផ្ទៃគ្រោងកែប្រែច្បាប់ស្ដីពីការបង្ក្រាបល្បែងស៊ីសង ដោយដាក់ទម្ងន់ បទបញ្ញត្តិឱ្យធ្ងន់ធ្ងរជាងច្បាប់ចាស់ ដើម្បីឱ្យអាជ្ញាធរមូលដ្ឋាន និងកងកម្លាំងសមត្ថកិច្ចអាចអនុវត្តការលុបបំបាត់ល្បែងស៊ីសងគ្រប់ប្រភេទ៕ 👉 ស្ដាប់ និងទស្សនាសេចក្តី​រាយការណ៍​ពិស្តារអំពី​​​រឿងនេះ៖ https://youtu.be/noliVXLQLNU