វីដេអូ

សមាគមខ្មែរនៅអូស្ត្រាលីគ្រោងរៃអង្គាសថវិកាជួយកូដករណាហ្គាវើលដ៍ NagaWorld

2022-12-07

សហព័ន្ធ​ខ្មែរ​អូស្ត្រាលី​សាជីវកម្ម គ្រោង​ធ្វើ​ពិធី​បុណ្យ​ផ្កា​ទ្រទ្រង់​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ នៅ​ថ្ងៃ១០ ខែធ្នូ នៅ​ទីស្នាក់ការ​សមាគម​ខ្មែរ​ រដ្ឋ​វិចតូរីយ៉ា (Victoria) ដើម្បី​រៃអង្គាស​ថវិកា​ពី​សប្បុរសជន​ជួយ​ដល់​បុគ្គលិក​នៃ​ក្រុមហ៊ុន​ណាហ្គាវើលដ៍ (Naga world)​ ដែល​កំពុង​ប្រឈម​បញ្ហា​លំបាក​ផ្នែក​ជីវភាព និង​ការរំលោភ​សិទ្ធិ​ធ្ងន់ធ្ងរ ដោយសារ​តែ​ថៅកែ​ក្រុមហ៊ុន​មួយ​នេះ បាន​បញ្ឈប់​ពួក​គេ​ពី​ការងារ ហើយ​មក​ទល់​ពេល​នេះ ទាំង​ថៅកែ និង​ភាគី​រដ្ឋាភិបាល មិន​បាន​ផ្តល់​ដំណោះស្រាយ​ប្រកប​ដោយ​យុត្តិធម៌​។ ការ​ប្រារព្ធ​ពិធី​នៅ​ថ្ងៃ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​នេះ ក៏​ធ្វើ​ឡើង​ក្នុង​គោល​បំណង​ដើម្បី​បង្ហាញ​ការ​គាំទ្រ​ដល់​ប្រធាន​សហជីព​ប្រចាំ​ក្រុមហ៊ុន​ណាហ្គាវើលដ៍ គឺ​កញ្ញា ឈឹម ស៊ីថរ ដែល​ត្រូវ​បាន​អាជ្ញាធរ​ក្រុង​ភ្នំពេញ ចាប់​ឃុំ​ខ្លួន កាល​ពី​ថ្ងៃទី ២៦ ខែ​វិច្ឆិកា។ ​ប្រធាន​សមាគម​ខ្មែរ នៅ​ប្រទេស​អូស្ត្រាលី លោក ជា យូហ៊ន អំពី​រឿង​នេះ​ដូចតទៅ៖