វីដេអូ

«ការពិភាក្សា​ដោយ​តម្លាភាព​អំពី​ទំនប់​វារីអគ្គិសនី និង​ការបញ្ចេញ​បរិមាណ​ទឹក​...»

2023-02-08

ខុសប្លែក​ពី​បណ្តា​ឆ្នាំ​មុនៗ រដូវប្រាំង​ឆ្នាំ២០២៣នេះ ប្រទេស​ចិន​ដែល​ស្ថិត​នៅ​ខ្សែ​ទឹក​ខាង​លើ​នៃ​ទន្លេមេគង្គ បាន​ចាប់ផ្តើម​បើក​ទ្វារ​ទឹក​ទំនប់​វារីអគ្គិសនី​ដ៏​ធំ​របស់​ខ្លួន​នៅ​មុន​កាលកំណត់​ប្រមាណ​ជាង៥ខែ​ដើម្បី​ផលិត​អគ្គិសនី។ ក្រុម​អ្នក​ជំនាញ​តំបន់​មេគង្គ​ព្រួយបារម្ភ​ថា ទង្វើ​របស់​ចិន​អាច​នឹង​បង្ក​ឱ្យ​មាន​នូវ​ភាព​មិន​ប្រក្រតី​នៃ​រំហូរ​ទឹកទន្លេ​ដែល​អាច​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ប្រព័ន្ធ​អេកូឡូស៊ី និង​ការ​ប្រកប​ជីវភាព​ប្រចាំថ្ងៃ​របស់​ពលរដ្ឋ​នៅ​តាម​ប្រទេស​​ខ្សែ​ទឹក​ខាង​ក្រោម។ សូមប្រិយមិត្ត​ទស្សនា​សម្រង់​សម្ដី​របស់​បណ្ឌិត អ៊ៀន ប៊ែអឺរដ៍ (Ian Baird) សាស្ត្រាចារ្យ​ផ្នែក​ភូមិសាស្ត្រ​នៃ​សាកលវិទ្យាល័យ Wisconsin-Madison សហរដ្ឋអាមេរិក ឆ្លើយ​ទៅនឹង​សំណួរ​របស់​វិទ្យុអាស៊ីសេរី​អំពីដំណោះស្រាយ​ចំពោះ​បញ្ហានេះ៕