វីដេអូ

អ្នកវិភាគថា ចិនទៅទស្សនកិច្ចនៅអាស៊ាន ដើម្បីពង្រឹងពង្រឹងភូមិសាស្ត្រខ្លួន ទប់នឹងអាមេរិក

2021-09-10

អ្នកវិភាគមើលឃើញថា ដំណើរ​ទស្សនកិច្ច​របស់​រដ្ឋមន្ត្រី​ការបរទេស​ចិន​ទៅ​កាន់​ប្រទេស​មួយ​ចំនួន​ក្នុង​អាស៊ាន ពិសេស​កម្ពុជា​នោះ​ គឺ​ជា​ការ​ពង្រឹង​ភូមិសាស្ត្រ​នយោបាយ​របស់​ខ្លួន​ ដើម្បី​ទប់​ទល់​ឥទ្ធិពល​របស់​សហរដ្ឋ​អាមេរិក​ ខណៈ​កម្ពុជា​ ក៏​កំពុង​តែ​ពឹង​ផ្អែក​លើ​ចិន​ជា​ឆ្អឹង​ខ្នង​សេដ្ឋកិច្ច​ដ៏​សំខាន់​របស់​ខ្លួន​ដែរ។ តើ​ដំណើរ​ទស្សនកិច្ច​របស់​មន្រ្តី​ការបរទេស​ចិន លោក វ៉ាង យី ទៅ​កម្ពុជា​ និង​ប្រទេស​មួយ​ចំនួន​ទៀត​នេះ ដើម្បី​ទាញ​យក​ចំណេញ​ពី​ភូមិសាស្ត្រ​នយោបាយ​ដូចម្ដេច​ខ្លះ? សម្រាប់កម្ពុជាវិញ តើត្រូវតែពឹងផ្អែកលើចិនតែមួយឬយ៉ាងណា? លោក ទីន ហ្សាការីយ៉ា សម្ភាស​អ្នកវិភាគ​នយោបាយ​អំពីបញ្ហានេះ៖