វីដេអូ

ក្រុម​យុវជន​បរិស្ថាន ដង្ហែ​សព​ព្រៃ​ឈើ​ទៅ​ក្រសួង​បរិស្ថាន

2022-09-29

ក្រុម​យុវជន​ស្រលាញ់​បរិស្ថាន នាំ​គ្នា​ធ្វើ​ពិធី​ដង្ហែ​សាកសព​ព្រៃឈើ តាម​ដង​ផ្លូវ ចាប់​ពី​ស្ថាន​ទូត​ចិន យក​ញត្តិ​ទៅ​ដាក់​ឱ្យ​ក្រសួង​បរិស្ថាន ដើម្បី​ស្នើ​សុំ​ឱ្យ​រដ្ឋ​មន្ត្រី​ក្រសួង​មួយ​នេះ បញ្ឈប់​ការ​រឹតត្បិត​សិទ្ធិ​អ្នក​ការពារ​ព្រៃ​ឈើ និង​បើក​ចំហ​សេរីភាព​សាធារណៈ​ជន​ចូល​ល្បាត​ព្រៃឈើ​ឡើង​វិញ នៅ​ព្រឹក​ថ្ងៃ​ទី​២៩ ខែ​កញ្ញា។ ពួកគាត់ រៀប​ចំ​ពិធី​ហែ​សព​ព្រៃ​ឈើ​នេះ ហាក់​ដូច​ជា​ពិធី​ហែ​សព​មែន​ទែន ដោយ​សារ​ពួក​គាត់​មើល​ឃើញ​ថា ស្ថាន​ភាព​ព្រៃឈើ​នៅ​កម្ពុជា កំពុង​រង​ការ​កាប់​បំផ្លាញ​កាន់​តែ​ច្រើន​ បន្ទាប់​ពី​ក្រសួង​បរិស្ថាន ហាម​ឃាត់​មិន​ឲ្យ​សហគមន៍​មូល​ដ្ឋាន​និង​ប្រជា​ពលរដ្ឋ​ដែល​ស្រលាញ់​ធនធាន​ធម្មជាតិ ចុះ​ល្បាត​ព្រៃ​ឈើ​ដូច​មុន។  ពិធី​នេះ ក៏​មាន​ការ​ឃាត់​ពី​អាជ្ញាធរ​ខណ្ឌ​ចំការ​មន​ដែរ ចាប់​តាំង​ពី​ចំណុច​ចាប់​ផ្ដើម នៅ​មុខ​ស្ថាន​ទូត​ចិន​ប៉ុន្តែ​ក្រុម​យុវជន បាន​ជម្នះ​ដង្ហែ​សាក​សព​ដើម​ឈើ​នេះ​រហូត​បាន​ដល់​ក្រសួង​បរិស្ថាន ។