វីដេអូ

តើកម្ពុជាអាចចំណេញ​ និង​ខាតបង់អ្វីខ្លះពីការ​ប្រើប្រាក់​យ័ន​ចិន​ទូទាត់​ទំនិញ​ពាណិជ្ជកម្មជាមួយ​ចិន?

2023-12-05

​វេទិកា​អ្នក​ស្តាប់​វិទ្យុ​អាស៊ី​សេរី​សម្រាប់​យប់​ថ្ងៃ​អង្គារ​ ​ទី០៥​ ខែ​ធ្នូ​ ​យើង​បាន​ពិភាក្សា​ជុំវិញ​ការ​បើក​ឱ្យ​មាន​ការ​ទូទាត់​រាល់​ការ​ជួញ​ដូរ​ទំនិញ​ពាណិជ្ជកម្ម​ទាំង​អស់​របស់​ចិន​នៅ​កម្ពុជា​ជា​ប្រាក់​យ័ន​ចិន។​ ​តើ​កម្ពុជា​អាច​ចំណេញ ​និង​ខាតបង់​អ្វី​ខ្លះ​ពី​ការ​អនុញ្ញាត​នេះ?​ ​ ​យើង​មាន​វាគ្មិន​​កិត្តិយស​ពីរ​រូប​គឺ​លោក​បណ្ឌិត​ ​អ៊ិន ចាន់នី​ ​ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​អេស៊ីលីដា​ ​និង​លោក​ ​សេង វណ្ណលី​ ​អ្នក​តាម​ដាន​ភូមិ​សាស្ត្រ​នយោបាយ​តំបន់​អាស៊ី​អាគ្នេយ៍​ ​និង​ប៉ាស៊ីហ្វិក​ ​ហើយ​លោក​ ​មាន ឫទ្ធិ​ ជា​អ្នក​សម្រប​សម្រួល៕​