វីដេអូ
ប្រវត្តិតស៊ូរបស់អតីតជនភៀសខ្លួនខ្មែរពីររូបនៅជំរំខៅអ៊ីដាង បានមកតាំងលំនៅនៅសហរដ្ឋអាមេរិក
សហរដ្ឋអាមេរិកជាប្រទេសធំជាងគេ ដែលទទួលយកជនភៀសខ្លួនខ្មែរក្នុងសម័យសង្គ្រាម។ គិតមកត្រឹមឆ្នាំ១៩៩៤ ប្រជាពលរដ្ឋខ្មែរជិត ១៦ម៉ឺននាក់បានមកតាំងទីលំនៅ នៅប្រទេសមហាអំណាចមួយនេះ។ មានព្រឹត្តិការណ៍ប្រវត្តិសាស្ត្រធំបី ដែលបង្ខំឱ្យពលរដ្ឋខ្មែររាប់សែននាក់ក្លាយជាជនភៀសខ្លួន។ ការឈ្លានពានរបស់កងទ័ពវៀតណាម ផ្ដួលរំលំរបបខ្មែរក្រហមនៅដើមឆ្នាំ១៩៧៩ គឺជាព្រឹត្តិការណ៍ធំជាងគេ ដែលបង្ខំឱ្យពលរដ្ឋខ្មែរភៀសខ្លួនដូចទឹកបាក់ទំនប់ទៅកាន់ព្រំដែនកម្ពុជា-ថៃ បង្កើតបានជាជំរំជនភៀសខ្លួនជាច្រើនកន្លែងនៅតាមព្រំដែន។ ជំរំមួយលេចធ្លោជាងគេមានឈ្មោះថា ខៅអ៊ីដាងដែលស្ថិតនៅក្នុងទឹកដីថៃ។ សូមលោកអ្នកនាងទស្សនាវីដេអូស្ដីពីជំរំខៅអ៊ីដាង និងប្រវត្តិតស៊ូរបស់អតីតជនភៀសខ្លួនខ្មែរពីររូប នៅក្នុងជំរំខៅអ៊ីដាង រហូតដល់បានទៅរស់នៅសហរដ្ឋអាមេរិក ដែលរាយការណ៍ជូនដោយលោក ជី វីតា ដូចតទៅ៖
ពាក្យគន្លឹះ
refugee
khao-i-dang