វីដេអូ

តើ​អ្វី​ខ្លះ​ដែល​ប្រិយមិត្ត​គួរ​ស្វែង​យល់​អំពី​ការ​ព្យាយាម​ពង្រីក​ឥទ្ធិពល​ប្រាក់​យ័ន​ចិន​ក្នុង​ពាណិជ្ជ​កម្ម​អន្តរជាតិ?

2023-11-28

​​វេទិកា​អ្នក​ស្តាប់​វិទ្យុ​អាស៊ី​សេរី​សម្រាប់​យប់​ថ្ងៃ​អង្គារ​​ ​ទី​២៨​ ​ខែ​កញ្ញា ​ឆ្នាំ​២០២៣​​ បាន​ផ្ដោត​ទៅ​លើ​ប្រធាន​បទ​ថា​​ហេតុ​អ្វី​បាន​ចិន​បាន​ព្យាយាម​ពង្រីក​ឥទ្ធិពល​នៃ​ការប្រើប្រាស់​ប្រាក់​យ័ន​របស់​ខ្លួន​នៅ​ក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម​ទ្វេភាគី​ជាមួយ​ប្រទេស​នា​នា​ ​នៅ​លើ​សាកល​លោក​រួម​ទាំង​កម្ពុជា​ផង​ដែរ។​ ​តើ​យើង​គួរ​យល់​ដឹង​អ្វីខ្លះ​ពី​ការ​ពង្រីក​ឥទ្ធិពល​នៃ​ការ​ប្រើ​ប្រាស់​ប្រាក់​យ័ន​ចិន​នេះ?​ ​ ​យើង​មាន​វាគ្មិន​ពីរ​រូប​គឺ​លោក​ ​សេង វណ្ណលី​ ​អ្នក​តាម​ដាន​ភូមិសាស្ត្រ​នយោបាយ​តំបន់​អាស៊ីអាគ្នេយ៍​ ​និង​ប៉ាស៊ីហ្វិក​ ហើយ​មួយ​រូប​ទៀត​គឺ​លោក​បណ្ឌិត​ រ៉ូ វណ្ណៈ​ អ្នក​ជំនាញ​ផ្នែក​ភូមិសាស្ត្រ​នយោបាយ​ ​ចូល​រួម​បក​ស្រាយ​លើ​បញ្ហា​នេះ​​ ​ដោយ​មាន​លោក​ ​មាន ឫទ្ធិ​ ​ជា​អ្នក​សម្រប​សម្រួល៕​ ​​​​ #វិទ្យុអាស៊ីសេរី​ #កម្ពុជា​ #ហ៊ុនម៉ាណែត​ ​#សេដ្ឋកិច្ច ​#ពាណិជ្ជកម្ម ​ #ប្រាក់យ័នចិន​  #ឥទ្ធិពលចិន​ ​ #វេទិកាអ្នកស្តាប់ ​ #RFAKhmer ​#Cambodia​ #HunManet​ #Economy ​#Trade ​#Commerce ​#Yuan​ #Chinareach ​#RFACallInShow