វីដេអូ
វេទិកាអាស៊ីសេរី៖ ការប្រៀបធៀបចលនាមហាជននៅអាមេរិក និងកម្ពុជាប្រឆាំងអំពើអយុត្តិធម៌
នៅសហរដ្ឋអាមេរិក ជនរងគ្រោះម្នាក់បានស្លាប់ ដោយប៉ូលិសសង្កត់ក នាពេលថ្មីៗនេះ។ បន្ទាប់ពីនោះ មនុស្សម្នានៅទូទាំងសហរដ្ឋអាមេរិក នាំគ្នាងើបឡើងធ្វើបាតុកម្មតវ៉ា រហូតជនដៃដល់ត្រូវគេចាប់ដាក់គុក និងធ្វើអោយមានការរំជើបរំជួល និងមានការផ្លាស់ប្ដូរគោលនយោបាយសំខាន់ៗមួយចំនួន។ នៅកម្ពុជា អ្នកស្លាប់ ដោយអំពើហិង្សា ដែលប្រព្រឹត្ត ឬបញ្ជាផ្ទាល់ពីអ្នកមានអំណាច និងអាជ្ញាធរ មិនសូវបានទទួលយុត្តិធម៌ទេ។ ដោយហេតុនេះ កម្ពុជាត្រូវបានគេចាត់ទុកថា ជាប្រទេសដែលមានអំពើនិទ្ទណ្ឌភាព ឬការរួចផុតទោសដោយបំពានច្បាប់ពីសំណាក់អាជ្ញាធររដ្ឋទៀតផង។ សូមលោកអ្នកនាងទស្សនា កិច្ចពិភាក្សាមួយប្រៀបធៀបការស្លាប់របស់លោក George Floyd នៅសហរដ្ឋអាមេរិក ទៅនឹងករណីបាញ់សម្លាប់លោក បណ្ឌិត កែម ឡី នៅប្រទេសកម្ពុជា។ តើមរណភាពរបស់ជនទាំងពីរនេះ មានលក្ខណៈដូចគ្នា និងខុសគ្នា យ៉ាងណា?
ពាក្យគន្លឹះ
human rights
freedom