វីដេអូ
តើកម្ពុជាអាចរក្សាឯករាជ្យ ក្នុងវិស័យការពារជាតិរបស់ខ្លួន ពីចិន និងវៀតណាម បាន ឬទេ?
បន្ទាប់ពីបញ្ចប់ការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន កម្ពុជាកំពុងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំដ៏សំខាន់មួយទៀត គឺកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក (ADMM Plus) ជាមួយប្រទេសដៃគូចំនួន៨ ក្នុងនោះក៏រួមមានសហរដ្ឋអាមេរិក អូស្ត្រាលី ជប៉ុន ចិន និងរុស្ស៊ី ផងដែរ។ កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូកនេះ ប្រព្រឹត្តទៅនៅក្នុងសប្តាហ៍នេះនៅឯខេត្តសៀមរាប ក្រោមក្រសែភ្នែកឃ្លាំមើលពីសំណាក់ប្រទេសកុម្មុយនីស្តចិន និងវៀតណាម ខណៈប្រទេសកុម្មុយនីស្តទាំងពីរនេះ បានបញ្ជូនរដ្ឋមន្ត្រីការពារជាតិរបស់ខ្លួនមកកម្ពុជានៅមុនកិច្ចប្រជុំនេះ និងប្តេជ្ញាបង្កើនកិច្ចសហប្រតិបត្តិការវិស័យយោធា ការពារជាតិ និងសន្តិសុខជាមួយកម្ពុជា ជាចំហ។ តើកម្ពុជាអាចរក្សាតម្លាភាព ឯករាជ្យ អព្យាក្រឹត្យ និងភាពជាម្ចាស់ការក្នុងវិស័យការពារជាតិរបស់ខ្លួន ពីឥទ្ធិពលរបស់ប្រទេសកុម្មុយនិស្តទាំងនេះបានដែរ ឬទេ? វាគ្មិនកិត្តិយសក្នុងនាទីវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី៖ ១. លោក សេក សុជាតិ ស្ថាបនិកអង្គការអភិវឌ្ឍន៍ផ្នត់គំនិត ៤) បណ្ឌិត សេង សារី អ្នកសិក្សាស្រាវជ្រាវ