វីដេអូ
វេទិកាអ្នកស្តាប់៖ តើភាគីកម្មករ អាចស្នើដំឡើងប្រាក់ឈ្នួលបានដែរ ឬទេ ក្នុងវិបត្តិកូវីដ១៩?
សហជីព និងអ្នកធ្វើការលើកស្ទួយសិទ្ធិការងារ យល់ឃើញថា ក្នុងស្ថានភាពវិបត្តិជំងឺកូវីដ-១៩នេះ កម្មករផ្នែកវាយនភណ្ឌកាត់ដេរនិងស្បែកជើង កំពុងប្រឈមបញ្ហាជីវភាពធ្លាក់ចុះ ទំនិញឡើងថ្លៃខ្ពស់ និងជំពាក់បំណុលធនាគារជាដើម ព្រោះតែប្រាក់ឈ្នួលគោលកន្លងមក មិនទាន់គ្រប់គ្រាន់ ដើម្បីអាចរស់នៅសមរម្យនៅឡើយ។ តើខាងសហជីពឯករាជ្យទាមទារដំឡើងប្រាក់ឈ្នួលគោលសម្រាប់ឆ្នាំ ២០២២ ប៉ុន្មានក្នុងមួយខែ ដើម្បីអាចរស់នៅបាន?