វីដេអូ

បំណងប្រាថ្នាលោក បណ្ឌិត កែម ឡី លើកិច្ចការអភិវឌ្ឍន៍សង្គម

ក្រុម​មិត្តភ័ក្ដិ​ជិតស្និទ្ធ របស់លោក កែម ឡី ដែលជាស្ថាបនិកបង្កើតបណ្ដាញអភិវឌ្ឍន៍សង្គមរួមគ្នា ឈ្មោះថា ខ្មែរដើម្បីខ្មែរនោះ បាន​រៀប​រាប់​ថា​ពួក​គាត់​មាន​អនុស្សាវរីយ៍​ជាច្រើន ជាមួយលោក បណ្ឌិត កែម ឡី។ ពួកគាត់អះអាងថា អ្វីដែលលោក បណ្ឌិត កែម ឡី ចង់​ធ្វើ​កំណែ​ទម្រង់ ការដឹកនាំប្រទេសឲ្យល្អប្រសើនោះ គឺចង់ឲ្យមានអភិបាលកិច្ចល្អ ប្រទេសមានប្រជាធិបតេយ្យពេញលេញ សិទ្ធិបញ្ចេញមតិ សិទ្ធិសេរីភាពផ្សេងៗទៀត ត្រូវបានគេគោរព និងប្រទេសកម្ពុជាមានអធិបតេយ្យភាពពេញលេញរបស់ខ្លួន។ តើ លោក បណ្ឌិត កែម ឡី មានបណ្ដាំ និង គោលបំណងអ្វីខ្លះ សម្រាប់អភិវឌ្ឍន៍ប្រទេសជាតិនោះ?