វីដេអូ

តុលាការ​ក្រុង​ភ្នំពេញ​លើក​ពេល​សាក​សួរ​សកម្មជន​សហជីព​ណាហ្គាវើលដ៍​២​នាក់​ ដោយ​មិន​កំណត់​ពេល

2022-01-21

សមត្ថកិច្ច​ បាន​ដេញ​ក្រុម​កម្មករ​ណាហ្គាវើលដ៍(Naga World)​ជា​ស្ត្រី​ប្រមាណ១០នាក់ មិន​ឲ្យ​ឈរ​នៅ​ទីធ្លា​ម្ខាង​ផ្លូវ​ទល់​មុខ​តុលាការ​។ សាលា​ដំបូង​រាជធានី​ភ្នំពេញ​ពន្យារ​ពេល​សាក​សួរ​សកម្មជន​សហជីព​នៃ​កម្មករ​ណាហ្គាវើលដ៍​២នាក់​ ទៅ​ពេល​ក្រោយ​ដោយ​មិន​កំណត់ ពាក់ព័ន្ធ​នឹង​សកម្មភាព​ធ្វើ​កូដកម្ម​ទាមទារ​ឲ្យ​ក្រុមហ៊ុន​ទទួល​យក​បុគ្គលិក​ជាង​៣​រយ​នាក់ចូល​ធ្វើ​ការ​វិញ ដែល​ត្រូវ​បាន​តុលាការ​និង​អាជ្ញាធរ​ចោទ​ថា​ជាបាតុកម្ម​ខុសច្បាប់។ អង្គការ​សង្គម​ស៊ីវិល​ ​ស្នើ​តុលាការ​ទម្លាក់​ចោល​បទ​ចោទ និង​ដោះលែង​តំណាង​សហជីព​៨​នាក់​ដោយ​គ្មាន​លក្ខខណ្ឌ ដើម្បី​បន្ត​ការ​ចរចា​បញ្ចប់​វិវាទ​ការងារ​ជាមួយ​ក្រុមហ៊ុន។ »» Telegram: https://t.me/rfakhmer​ »» គេហទំព័រ https://www.rfa.org/khmer​ »» ហ្វេសប៊ុក (Facebook) https://www.facebook.com/rfacambodia​ »» យូធូប (YouTube) https://www.youtube.com/RFAKhmerVideo »» ទ្វីតធ័រ (Twitter) https://www.twitter.com/RadioFreeAsiaKH​#RFAKhmer #Cambodia #វិទ្យុអាស៊ីសេរី #កម្ពុជា #សង្គម

គេហទំព័រ​ទាំងមូល