វីដេអូ

តើអ្នកពាក់ព័ន្ធគួរធ្វើអ្វី ដើម្បីបញ្ឈប់វប្បធម៌និទណ្ឌភាព លើអ្នកសារព័ត៌មាន?

2021-11-03

អ្នក​សារព័ត៌មាន​សរុប ៨១នាក់ បានទទួលរង​នូវ​ការធ្វើ​ទុក្ខបុកម្នេញ​ក្នុង​រូបភាព​ផ្សេងៗគ្នា ដូចចា​ការចាប់ខ្លួន ការគំរាមកំហែង ការប្តឹងផ្តល់​ទៅតុលាការ និង​ការបៀតបៀន​ផ្លូវភេទ ជាដើមក្នុងរយៈពេល ១០ខែចុងក្រោយ​នេះ។ ចាប់តាំង​ពីឆ្នាំ ១៩៩៤មក យ៉ាងហោចណាស់​មាន​អ្នកសារព័ត៌មាន ១៧នាក់ ត្រូវបាន​សម្លាប់ ដោយសារតែ​ការបំពេញ​ការងារ​របស់​ពួកគេ។ ជនដៃដល់ ក្នុង​ឧក្រិដ្ឋកម្មប្រឆាំង​អ្នកសារព័ត៌មាន និង​ការ​ធ្វើ​ទុក្ខបុកម្នេញ​លើ​អ្នកសារព័ត៌មាន​ប្រព្រឹត្ត​អំពើ តែងតែរួចខ្លួនពីសំណាញ់ច្បាប់ ដែល​បង្កើត​ឲ្យ​មាន​ជា​អំពើ​និទ្ទណ្ឌភាព​ និង​ប៉ះពាល់​ដល់​សេរីភាព​ សុវត្ថិភាព និង​ភាពឯករាជ្យ​ នៃ​អ្នក​យកព័ត៌មាន។ តើស្ថាប័នពាក់ព័ន្ធគួរធ្វើអ្វី ដើម្បីបញ្ឈប់វប្បធម៌និទ្ទណ្ឌភាព លើអ្នកសារព័ត៌មាន? វាគ្មិន៖ ១. លោក ណុប វី នាយក​ប្រតិបត្តិ​នៃ​សម្ព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា​ ខេមបូចា (CamboJA) ២. អ្នកស្រី ចក់ សុភាព ​នាយិកា​ប្រតិបត្តិ​ក្នុង​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា

ពាក្យ​គន្លឹះ
press freedom human rights

វីដេអូ​ថ្មីៗ

វីដេអូ​ដែល​គេ​មើល​ច្រើន​ជាង​គេ

គេហទំព័រ​ទាំងមូល