វីដេអូ
សមត្ថកិច្ចបង្ក្រាបក្រុមស្ត្រីថ្ងៃសុក្រដោយហិង្សា បណ្ដោយឲ្យស្ត្រីម្នាក់រងរបួសដៃ
2022-01-20
ក្រុម #ស្ត្រីថ្ងៃសុក្រ ម្នាក់ រងរបួសធ្ងន់ ដោយសារការបង្ក្រាបរបស់សមត្ថកិច្ចក្នុងពេលដែលពួកគាត់តវ៉ាទាមទាររកយុត្តិធម៌ជូនជនជាប់ចោទនៅមុខតុលាការភ្នំពេញ។ សន្តិសុខ និងប៉ូលិសខណ្ឌ៧មករា ជាច្រើននាក់បានចាប់ទាញកញ្ឆក់បដារពីអ្នកតវ៉ា ធ្វើអោយអ្នកតវ៉ាម្នាក់គឺលោកស្រី ផាន សាត គ្រេចដៃខាងឆ្វេង។ អង្គការលីកាដូបានបញ្ជូនលោកស្រី ផាន សាត ទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ រុស្ស៊ី។ មន្រ្តីសមត្ថកិច្ចថា សមត្ថកិច្ចគ្មានចេតនាប្រើហិង្សាទៅក្រុមស្ត្រីទាំងនោះទេ ប្រសិនបើពួកគាត់ឈរនៅស្ងៀមឃ្លាំមើលសវនាការ។ តុលាការនៅថ្ងៃទី ២០ ខែមករា បានបន្តសវនាការលើសំណុំរឿងសកម្មជនសង្គ្រោះជាតិជាង៤០នាក់ ជុំវិញបទចោទញុះញង់៕