វីដេអូ
អ្នកឃ្លាំមើលថាការរៃអង្គាសលុយពីពលរដ្ឋមិនមែនជាដំណោះស្រាយបញ្ហាព្រំដែននោះឡើយ
2024-09-03
#សម្រង់សម្តីសំខាន់ៗ៖លោក អ៊ុំ សំអាន អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិថាការរៃអង្គាសលុយពីពលរដ្ឋមិនអាចដោះស្រាយបញ្ហាព្រំដែនជាមួយវៀតណាមនោះទេ រដ្ឋាភិបាលគួរតែដោះស្រាយរឿងអន្តោប្រវេសន៍ជាមុនសិន ហើយដកកម្ពុជាចេញពីគម្រោងអភិវឌ្ឃន៍ត្រីកោណ CLV ជាមុនសិន។ ចំណែកលោក គឹម សុខ អ្នកអត្ថាធិប្បាយនយោបាយ ក៏យល់ស្របដែរថានយោបាយប្រមូលថវិកាពីពលរដ្ឋគឺធ្វើឱ្យពលរដ្ឋកាន់តែក្ដៅក្រហាយវិញ ហើយក៏បង្ហាញពីកម្សោយរបស់រដ្ឋាភិបាលត្រកូនហ៊ុនទៅវិញទេ៕