វីដេអូ
អ្នកកោះកុង ស្នើឱ្យរដ្ឋដោះស្រាយជម្លោះដីធ្លីជា «កញ្ចប់» និងទម្លាក់បទចោទ
2024-08-12
សហគមន៍រងគ្រោះដីធ្លីក្រុម១៩៧គ្រួសារ ជាមួយឧកញ៉ា ហេង ហ៊ុយ នៅខេត្តកោះកុង នៅថ្ងៃទី១២ ខែសីហា ធ្វើដំណើរមកក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សួរនាំពីញត្តិ ដែលពួកគាត់បានដាក់នៅក្រសួងនេះ កាលពីថ្ងៃទី២៨ ខែឧសភា ដើម្បីស្វែងរកដំណោះស្រាយបញ្ហាដីធ្លីតាមការស្នើសុំរបស់ពួកគាត់។ តំណាងពលរដ្ឋជាង១រយ (១២២) គ្រួសារ លើកឡើងថា ពួកគាត់ព្រមទទួលយកដំណោះស្រាយតាមគោលនយោបាយដីសម្បទានសង្គមកិច្ច និងសំណងសមរម្យដល់ពួកគាត់ ដើម្បីបញ្ចប់ទំនាស់ដីធ្លីដ៏រ៉ាំរ៉ៃរវាងសហគមន៍ក្រុម១៩៧គ្រួសារ និងក្រុមហ៊ុន ហេង ហ៊ុយ អភិវឌ្ឍន៍ បើក្រសួងដែនដីដោះស្រាយជា «កញ្ចប់» និងទម្លាក់ចោលបទចោទប្រកាន់លើពួកគាត់ទាំងអស់ ដែលកំពុងជាប់បណ្ដឹងនៅតុលាការ៕