វីដេអូ
ពលរដ្ឋរងគ្រោះដីធ្លីនៅបឹងតាមោក ទាមទារឲ្យតុលាការទម្លាក់ចោលបណ្តឹងរបស់អាជ្ញាធរ ដែលចោទពួកគាត់ពីបទហិង្សាដោយចេតនា និងប្រឆាំងអ្នករាជការសាធារណៈ
2024-08-02
ពលរដ្ឋមានជម្លោះដីធ្លីបឹងតាមោក ២នាក់ប្ដីប្រពន្ធ ចូលបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ ពីបទហិង្សាមានចេតនា និងបទប្រឆាំងអ្នករាជការសាធារណៈ។ ពលរដ្ឋរងគ្រោះដីធ្លីនៅបឹងតាមោក លោក ស៊ា សំបាត់ ក្នុងចំណោមពលរដ្ឋចំនួន ១០នាក់ នៅថ្ងៃទី២ ខែសីហា បានចូលខ្លួនបំភ្លឺតាមការកោះហៅរបស់តុលាការ។ លោកបដិសេធចំពោះការចោទប្រកាន់នេះ និងស្នើឱ្យតុលាការទម្លាក់ចោលបទចោទប្រកាន់មកលើពួកគាត់។