វីដេអូ

សមត្ថកិច្ចខេត្តសៀមរាប «រំលោភ» សេចក្ដីណែនាំក្រសួងមហាផ្ទៃ ដែលរារាំងធម្មយាត្រាលើកកម្ពស់សិទ្ធិមនុស្ស

2023-12-06

ក្រុមសមត្ថកិច្ចខេត្តសៀមរាបបានចុះទៅរារាំងមិនឲ្យក្រុមមន្រ្តីអង្គការសង្គមស៊ីវិល យុវជន និងព្រះសង្ឃ បន្តដើរនិងនិមន្តធ្វើធម្មយាត្រាលើកកម្ពស់សិទ្ធិមនុស្ស និងយុត្តិធម៌សង្គម នៅថ្ងៃទី ០៦ ខែធ្នូ ដោយយកលេសថា ដើម្បីកុំឱ្យប៉ះពាល់សណ្ដាប់ធ្នាប់សាធារណៈ។ មន្រ្តីសិទ្ធិមនុស្សចាត់ទុកទង្វើរបស់ក្រុមសមត្ថកិច្ចខេត្តសៀមរាប ថាធ្វើផ្ទុយពីសេចក្ដីណែនាំរបស់ក្រសួងមហាផ្ទៃ ដែលប្រកាសឱ្យអាជ្ញាធរមូលដ្ឋាន ត្រូវអនុញ្ញាតឱ្យអង្គការ សមាគម ដែលបានចុះបញ្ជីនៅក្រសួង អាចធ្វើសកម្មភាពនានាបាន ដោយមិនចាំបាច់ជូនដំណឹងជាមុនឡើយ។