វីដេអូ

ប្រាក់ឈ្នួលឲ្យកម្មករឆ្នាំ២០២២៖ សហជីពសុំដំឡើង ប៉ុន្តែ​ថៅកែសុំកាត់បន្ថយ

2021-09-15

ការចរចា​ប្រាក់​ឈ្នួល​គោល​ ឆ្នាំ២០២២ សម្រាប់​កម្មករ​និយោជិត ក្នុង​វិស័យ​កាត់ដេរ​សំលៀក​បំពាក់​ និង​ស្បែកជើង ​ កាល​ពី​ថ្ងៃទី ១៤ ខែ​កញ្ញា នៅ​មិន​ទាន់​ចុះ​សម្រុង​គ្នា​នៅ​ឡើយ​ទេ។ ភាគី​និយោជក ​ឬ​ក្រុមហ៊ុន​ ស្នើ​បន្ថយ​ប្រាក់ខែ​កម្មករ​ពី ១៩២ ​ដុល្លារ​ក្នុង​១ ​ខែ​ មក​នៅ​ត្រឹម​ជាង ១៨៣ដុល្លារវិញ។ ប៉ុន្តែ​ភាគី​សហជីព សុំ​ដំឡើង​ពី ១៩២ ​ដុល្លារ​ក្នុង​១ ​ខែ ទៅ​ប្រមាណ ២១៤,២ ​ដុល្លារ​ក្នុង​មួយ​ខែ។ អ្នកស្រី ខែ សុណង សម្ភាស​ប្រធាន​សហភាព​ការងារ​កម្ពុជា លោក អាត់ ធន់ អំពីរឿងនេះ៖