វីដេអូ

ការបោះឆ្នោតព្រឹទ្ធសភា និងការត្រលប់មកច្បាមអំណាចរបស់លោក ហ៊ុន សែន

2024-02-25

ការវិលត្រលប់របស់ឪនាយករដ្ឋមន្ត្រីក្រាញអំណាច លោក ហ៊ុន សែន មកគ្រប់គ្រងស្ថាប័នព្រឹទ្ធសភាក្រោយការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានៅថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ នេះ នាំឱ្យមានក្តីព្រួយបារម្ភជារួមថា ត្រកូល«ហ៊ុន»កំពុងក្តោបក្តាប់អំណាចស្ថាប័នកំពូលៗរបស់ជាតិផ្តាច់មុខដោយគ្មានការត្រួតពិនិត្យពីការរំលោភអំណាច។ មន្ត្រីបក្សកាន់អំណាចថ្លែងការពារថាជាការបែងចែកអំណាចដែលធ្វើឡើងស្របតាមរដ្ឋធម្មនុញ្ញ។