វីដេអូ

តើ​ប្រពន្ធរបស់លោក ​ស៊ុន ចន្ធី ​ប្រធាន​បក្សកម្លាំងជាតិបានតស៊ូ​ស្វែងរកយុត្តិធម៌ឲ្យប្តីបែបណាខ្លះ?

2024-05-23

ចាប់តាំង​ពី​ប្រធាន​គណបក្ស​កម្លាំង​ជាតិ​លោក​ ស៊ុន ចន្ធី ​ត្រូវ​បាន​អាជ្ញាធរ​រដ្ឋា​ភិបាល​លោក​ ហ៊ុន ម៉ាណែត​ ចាប់ឃុំ​ខ្លួននៅ​ក្នុង​ពន្ធនាគារ​មក​ ប្រពន្ធ​របស់លោក​បាន​ធ្វើ​យុទ្ធនាការ​ទាមទារ​ឲ្យដោះ​លែង​ប្តី​នៅលើ​បណ្ដាញ​សង្គមហ្វេសប៊ុក​ (FB)​ជា​រៀងរាល់​ថ្ងៃ។​ តើ​ប្រពន្ធរបស់​លោក ​ស៊ុន ចន្ធី ​​បាន​តស៊ូ​ស្វែង​រកយុត្តិ​ធម៌ឲ្យ​ប្តី​បែប​ណា​ខ្លះ?​ ហេតុអ្វី​បាន​ជាដំណើរ​ស្វែង​រក​យុត្តិធម៌​របស់​ប្រពន្ធ​លោក​ ​ស៊ុន ចន្ធី​ ​មិន​មាន​ ប្រសិទ្ធ​ភាព​ដូច​វិធីស្វែង​រកយុត្តិធម៌​របស់​ប្រពន្ធ​លោក​ យឹម ស៊ីណន?​   ​លោក​ ថា ថៃ​ ​រាយការណ៍​ផ្ទាល់ជុំវិញ​បញ្ហា​នេះ​ ហើយ​លោក​ ជុន ច័ន្ទបុត្រ​ សម្រប​សម្រួល៕