វីដេអូ

លោក យឹម ស៊ីណន បកស្រាយពីការសុំលើកលែងការចោទប្រកាន់ពីលោក ហ៊ុន សែន

2021-09-30

អតីត​ប្រធាន​ចលនា​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​លោក យឹម ស៊ីណន ដែល​គេ​ស្គាល់​ថា ជា​យុវជន​សកម្ម និង​ហ៊ាន​រិះគន់​របប​ក្រុងភ្នំពេញ​ឥត​សំចៃ​មាត់​នោះ ឥលូវនេះ​ លោក បាន​ដាក់​លិខិត​ស្នើ​សុំ​ឲ្យ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន​ អន្តរាគមន៍​ទៅ​អាជ្ញាធរ​ឬ​តុលាការ​ដក​ដីកា​ចោទ​ប្រកាន់​លោក “ ពី​បទ​រួម​គំនិត​ក្បត់​ និង​ញុះញង់​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​នោះ​ “ចេញវិញ។ តើ​មាន​ហេតុផល​អ្វីខ្លះ​ ដែល​លោក​ យឹម ស៊ីណន​ ដាក់​លិខិត​សុំ​លើកលែង​ការ​ចោទ​ប្រកាន់​ពី​លោក​នាយករដ្ឋមន្ត្រី? លោក ទីន ហ្សាការីយ៉ា សម្ភាស​លោក យឹម ស៊ីណន អំពីបញ្ហានេះ៖