វីដេអូ
ព្រះសង្ឃខ្មែរមួយអង្គប្តូរផ្តាច់ការពារព្រៃសហគមន៍សង្ឃរុក្ខាវ័នក្នុងខេត្តឧត្តរមានជ័យ
2023-05-25
ព្រះតេជគុណ ថូ ធូរស់ ចំណាយពេលជិត១០ឆ្នាំដើម្បីការពារធនធានធម្មជាតិ នៅព្រៃសហគមន៍សង្ឃរុក្ខាវ័ន ខេត្តឧត្តរមានជ័យ។ ព្រះអង្គធ្វើកិច្ចការការងារអភិរក្សព្រៃនេះ ដោយស្ម័គ្រចិត្ត ជាមួយពលរដ្ឋក្នុងមូលដ្ឋាន។ ទោះបីជាធ្លាប់រង់ការគំរាមកំហែង និងចោទប្រកាន់ពីសំណាក់អាជ្ញាធរពាក់ព័ន្ធថាព្រះអង្គជាក្រុមប្រឆាំង ដោយសារតែការពារព្រៃឈើប៉ះពាល់ប្រយោជន៍អ្នកមានលុយ មានអំណាចចំនួនក៏ដោយ ក៏ប៉ុន្តែ ព្រះអង្គប្ដេជ្ញាថានឹងបន្តការពារព្រៃសហគមន៍មួយនេះឱ្យបានគង់វង្ស។ លោក នៅ វណ្ណារិន រាយការណ៍ព័ត៌មាននេះជាវីដេអូ៕