វីដេអូ

ពលរដ្ឋត្អូញត្អែរពីការកកស្ទះចរាចរណ៍នៅភ្នំពេញ

2023-11-22

ការកកស្ទះចរាចរណ៍ជារៀងរាល់ថ្ងៃ បានក្លាយជារឿងធម្មតាមួយទៅហើយសម្រាប់អ្នកភ្នំពេញ។ ពលរដ្ឋដែលប្រកបមុខរបររត់កង់បី (PassApp) មួយចំនួន ជួបការលំបាករកចំណូលប្រចាំថ្ងៃ។ ពួកគាត់លើកឡើងថា ការកកស្ទះចរាចរណ៍នៅតាមបណ្ដាទីប្រជុំជន និងនៅក្នុងទីក្រុង គឺដោយសារតែអ្នកបើកបរមិនគោរពផ្លាកសញ្ញាចរាចរណ៍ បើកបរមិនអធ្យាស្រ័យគ្នា ជាមូលហេតុបង្កឲ្យមានបញ្ហាគ្រោះថ្នាក់ចរាចរណ៍ និងរាំងស្ទះដល់ការប្រកបរបរចិញ្ចឹមជីវិត។ ពួកគាត់ស្នើទៅមន្ត្រីនគរបាលចរាចរណ៍ឱ្យចុះជួយសម្រួលចរាចរណ៍ ដើម្បីដោះស្រាយការកកស្ទះនៅតាមដងផ្លូវ៕