វីដេអូ

ភាគីវៀតណាម ស្នើជាថ្មីដល់ភាគីកម្ពុជា ឱ្យយកចិត្តទុកដាក់ជួយជនជាតិវៀតណាម ដែលរស់នៅកម្ពុជា

2023-12-06

គណៈ​ប្រតិភូ​វៀតណាម​ ដែល​បំពេញ​ទស្សន​នៅ​កម្ពុជា​រយៈពេល ​៤ ថ្ងៃ ​ចាប់ពី​ថ្ងៃទី ៣០​វិច្ឆិកា ​ដល់​ថ្ងៃទី៣ធ្នូ​ ស្នើ​សុំ​ដល់​ភាគី​កម្ពុជា​ជាថ្មីទៀត ​ឱ្យ​យក​ចិត្ត​ទុក​ដាក់​ និង​ជួយ​គាំទ្រ​ដល់​សមាគមន៍ ​និង​ជន​ជាតិវៀតណាម ​ដែល​រស់នៅ ​និង​រក​ស៊ី​នៅ​កម្ពុជា។ សកម្ម​ជន​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ចាត់​ទុក​ការ​ស្នើ​នេះ ​ជា​ការ​យក​ប្រៀប​របស់​វៀតណាម​លើ​កម្ពុជា​ ស្រប​ពេល​អាជ្ញាធរ​វៀតណាម ​តែង​តែ​ធ្វើ​ទុក្ខបុកម្នេញ ​លើពលរដ្ឋ​ខ្មែរ​ក្រោម ​ប៉ុន្តែ​ រដ្ឋាភិបាល​កម្ពុជា​ហាក់​មិន​រវីរវល់​នោះ​ទេ។ 👉 ស្ដាប់ និងទស្សនាសេចក្តី​រាយការណ៍​ពិស្តារអំពី​​​រឿងនេះ៖https://www.facebook.com/rfacambodia/videos/1113996086675445