វីដេអូ

ក្រុម​កូដករ​ណាហ្គាវើលដ៍​ចេញ​តវ៉ា​ជាថ្មី និង​ស្រែក​អបអរ​មេ​សហជីព​ដែល​ទទួល​ពាន​រង្វាន់​សិទ្ធិ​មនុស្ស​អន្តរជាតិ

2024-04-20

ក្រុម​កូដករ​ណាហ្គាវើលដ៍​ប្រមាណ​៣០​នាក់ បន្ត​ចេញ​តវ៉ា​ស្វែង​រក​ដំណោះស្រាយ​ជាថ្មី​នៅ​មុខ​ក្រុមហ៊ុន នៅ​ថ្ងៃ​ទី​២០ ខែ​មេសា និង​បាន​ស្រែក​អបអរ​ប្រធាន​សហជីព​របស់​ខ្លួន​គឺ​កញ្ញា ឈឹម ស៊ីថរ ដែល​ទទួល​បាន​ពាន​រង្វាន់​អ្នក​ការពារ​សិទ្ធិ​មនុស្ស​អន្តរជាតិ គឺ​ពាន​រង្វាន់ ឌឹ ភើ អេងងើ (The Per Anger Prize) ឆ្នាំ​២០២៤ ពី​រដ្ឋាភិបាល​ស៊ុយអែត (​Sweden​)។ ក្រុម​កូដករ​ណាហ្គាវើលដ៍ ចាត់​ទុក​ថា ការ​ផ្តល់​ពាន​រង្វាន់​នេះ ជា​ការ​បង្ហាញ​ភាព​ស្អាតស្អំ​របស់​កញ្ញា ឈឹម ស៊ីថរ​។