វីដេអូ
សហគមន៍ខ្មែរបន្តជំរុញឲ្យប៉ូលិសអូស្ត្រាលីទប់ស្កាត់ការជ្រៀតជ្រែកពីរដ្ឋាភិបាលកម្ពុជា
2023-05-31
សហគមន៍ខ្មែរនៅប្រទេសអូស្ត្រាលី នៅតែបន្តជំរុញឲ្យអាជ្ញាធរជំនាញអូស្ត្រាលី ចាត់វិធានការប្រយុទ្ធប្រឆាំងនឹងក្រុមរបស់លោក ហ៊ុន សែន ដែលចូលមកជ្រៀតជ្រែក គំរាមកំហែង បំភិតបំភ័យ និងបំបែកបំបាក់សហគមន៍ខ្មែរនៅឯនាយសមុទ្រនេះកាន់តែខ្លាំង។ ការជំរុញនេះ គឺធ្វើឡើងនៅក្នុងវេទិកាសាធារណៈមួយរវាងសហគមន៍ខ្មែរនៅទីក្រុងស៊ីដនី (Sydney ) និងតំណាងប៉ូលិសសហព័ន្ធអូស្ត្រាលី កាលពីចុងសប្ដាហ៍មុន ដើម្បីជជែកអំពីក្តីកង្វល់ ដំណោះស្រាយ ការយល់ដឹងនិងការជំរុញឲ្យពលរដ្ឋរាយការណ៍ការជ្រៀតជ្រែកពីរដ្ឋបរទេសទៅប៉ូលិស ឬអ្នកដឹកនាំសហគមន៍ជាដើម៕