វីដេអូ

ក្រុមកូដករណាហ្គាវើលដ៍បន្តធ្វើកូដកម្មនៅមុខក្រុមហ៊ុនទាមទាររកដំណោះស្រាយពីថៅកែ

2022-10-07

ក្រុម​កូដករ​ណាហ្គាវើលដ៍​បន្ត​ធ្វើ​កូដកម្ម​នៅ​មុខ​ក្រុមហ៊ុន​ទាមទារ​រក​ដំណោះស្រាយ​ពី​ថៅកែ​ នៅ​ថ្ងៃ​ទី០៧​តុលា។ ក្រុម​កូដករ​បន្ត​ថា​តំណាង​កូដករ​ណាហ្គាវើលដ៍​កាល​ម្សិល​មិញ​បាន​ជួប​ចរាចរ​ជា​មួយ​ក្រុមហ៊ុន​តែ​គ្មាន​ដំណោះ​ស្រាយ។ ក្រុម​កូដករ​បន្ថែម​ថា​ពួក​គេ​នឹង​បន្ត​តវ៉ា​ទាមទារ​រក​ដំណោះស្រាយ​ពី​ក្រុមហ៊ុន​រហូត​ដល់​ទទួល​បាន​ដំណោះ​ស្រាយ​សម​ស្រប​មួយ​ដល់​ពួក​គេ៕