វីដេអូ

សមាជិកសហជីពណាហ្គាវើលដ៍៤នាក់ ដែលត្រូវបានក្រុមហ៊ុនបង្ខំឲ្យលាឈប់ពីកន្លែងការងារ នៅមិនទាន់បានចូលធ្វើការវិញនោះទេ

2023-12-05

សមាជិកសហជីពក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍ទាំង៤នាក់ ដែលមិនព្រមចុះហត្ថលេខាលើលិខិតបញ្ចប់កិច្ចសន្យាការងាររួមមាន កញ្ញា ជឹម រដ្ឋា កញ្ញា ទួន យូរី កញ្ញា ប៉ុន ស្រីចិន្តា និងកញ្ញា សៀក កញ្ញា បាននាំគ្នាទៅចុះវត្តមាននៅមជ្ឈមណ្ឌលបណ្តុះបណ្តាលរបស់ក្រុមហ៊ុនណាហ្គាវើលដ៍ (Naga Academy) នៅព្រឹកថ្ងៃទី៥ធ្នូ ដើម្បីធ្វើការ ប៉ុន្តែ ភាគីក្រុមហ៊ុនបានបិទទ្វារមិនទទួលអ្នកទាំង៤នោះទេ។ បន្ទាប់មកពួកគាត់ បាននាំគ្នាទៅសាកសួរនៅផ្នែកគ្រប់គ្រងធនធានមនុស្ស របស់ក្រុមហ៊ុនណាហ្គាវើលដ៍ ក៏គ្មានបុគ្គលិកណាម្នាក់ចេញមកបកស្រាយនោះដែរ។