វីដេអូ
អ្នកវិភាគថាការប្រាប់អោយកងទ័ពកម្ចាត់លោកសម រង្ស៊ី ជារឿងខុសច្បាប់
2019-10-18
មេទ័ពជើងគោកដើរប្រាប់កងទ័ពក្រោមបង្គាប់ ឱ្យត្រៀមខ្លួនកម្ចាត់ លោក សម រង្ស៊ី ប្រសិនបើ ហ៊ានឈានជើងវិលត្រឡប់មកកម្ពុជាវិញ។ អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ លោក វង្ស ពិសេន បានប្រាប់កងទ័ពនៅតាម ភូមិភាគមួយចំនួនថា មេដឹកនាំបក្សប្រឆាំងលោក សម រង្ស៊ី កំពុងមានគំនិតធ្វើរដ្ឋប្រហារ ផ្តួលរំលំរដ្ឋាភិបាល និងប្រមាថព្រះមហាក្សត្រ។