វីដេអូ

ទុរគតម្នាក់ថា ខ្លួនបានបាត់បង់ដីដោយសារអាជ្ញាធរខេត្តបាត់ដំបងកាយយកអាចម៌ដីលក់

2024-08-31

លោកស្រី ប៊ិត ពៅ អាយុ៦០ឆ្នាំ ចោទអាជ្ញាធរខេត្តបាត់ដំបងថា បានកាយយកអាចម៍ដីលក់ ក្រោមលេសស្ដារប្រឡាយ ធ្វើឱ្យប៉ះពាល់ដីលំនៅឋានលោកស្រីមួយចំនួន និងថែមទាំងគំរាមមិនឱ្យលោកស្រីចេញតវ៉ារកយុត្តិធម៌។ ស្រ្ដីមេម៉ាយ ដែលរស់នៅភូមិត្រស់ ឃុំអូរតាគី ស្រុកថ្មគោល រូបនេះអះអាងថា ទំហំក្បាលដីលោកស្រីដែលមានប្រវែង៨០ម៉ែត្រនិងជម្រៅ២៧ម៉ែត្រ ត្រូវអាជ្ញាធរកាយយកអាចម៍ដីលក់ នៅសល់ជម្រៅតែ១០ម៉ែត្រប៉ុណ្ណោះ។