វីដេអូ

សាច់​ញាតិ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ បន្ត​ការ​តវ៉ា​ជា​ថ្មី

សាច់​ញាតិ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ជិត​២០នាក់ តវ៉ា​ជាថ្មី​នៅ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ តែ​ត្រូវ​ក្រុម​សន្តិសុខ​ខណ្ឌ​៧មករា និង​​អាជ្ញាធរ​ រារាំង និង​​រុញ​ច្រាន​ពួកគាត់​​មិន​ឲ្យ​ចូល​ទៅ​ឈរ​តវ៉ា​នៅ​មុខ​សាលា​ដំបូង​បាន​សម្រេច​ឡើយ​។ មន្ត្រី​សិទ្ធិ​មនុស្ស​យល់​ថា ការ​រារាំង​​ប្រជា​ពលរដ្ឋ​មិន​ឲ្យ​​តវ៉ា​បញ្ចេញ​មតិ​ ដោយ​សន្តិ​វិធី​នេះ គឺជា​ការ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​។