វីដេអូ
សម្ភាសន៍តំណាងកម្មករជុំវិញស្ថានភាពជីវភាពរបស់កម្មករដែលកំពុងជួបបញ្ហាជីវភាពខ្វះខាត
2020-10-22
វិបត្តិ ដោយសារជំងឺកូវីដ-១៩ មិនទាន់ស្បើយនៅឡើយផង ឥឡូវបន្ថែមបន្ទុកធ្ងន់មួយទៀត គឺគ្រោះទឹកជំនន់ ដែលរឹតតែធ្វើឲ្យស្ថានភាពជីវភាពរបស់កម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធ រាប់រយគ្រួសារនៅទីក្រុងភ្នំពេញ ជួបការលំបាកខ្លាំង។ តំណាងកម្មករដែលរងផលប៉ះពាល់ទាំងនេះ ថារហូតមកដល់ពេលនេះ មិនទាន់មានកម្មកររងគ្រោះណា បានទទួលជំនួយពីរដ្ឋាភិបាលនៅឡើយទេ ហើយពួកគាត់កំពុងដង្ហោយរកជំនួយនេះ។ សូមអញ្ជើញលោកអ្នកនាងទស្សនាបទសម្ភាសន៍ជាមួយតំណាងកម្មករ ជុំវិញបញ្ហានេះ៖