វីដេអូ

ប្រតិកម្មករណីគ្រូបង្រៀនត្រូវកាត់ជាប់ពន្ធនាគារ ១ឆ្នាំ ព្រោះរិះគន់ស្តូបកម្ពុជាវៀតណាម

គ្រូ​បង្រៀន​បឋមសិក្សា​ម្នាក់​នៅ​ខេត្តប៉ៃលិន ​លោក យួង សូដា ត្រូវ​តុលាការខេត្ត​នេះ​កាត់អោយ​ជាប់​ពន្ធនាគារ​មួយឆ្នាំ ដោយសារ​បាន​រិះគន់​ការសង់ស្ដូប​មិត្តភាព​កម្ពុជា​វៀតណាម។ លោក យួង សូដា ចាត់​ទុក​សាលក្រម​របស់​សាលាដំបូង​ ខេត្តប៉ៃលិន ​នេះ​ថា​ជារឿង​អយុត្តិធម៌ សម្រាប់​លោក ដែល​ហ៊ាន​បញ្ចេញ​មតិ​ឈឺឆ្អាល​បញ្ហា​សង្គម និង​បង្ហាញ​ពី​អ្វី​ដែល​លោក​មិនពេញ​ចិត្ត​ក្នុង​នាម​ជា​ប្រជាពលរដ្ឋ។ តែទោះជាយ៉ាងណា គ្រូបង្រៀនរូបនេះ​បានត្រៀមខ្លួន ប្រសិន​បើ​លោក​ជាប់​ពន្ធនាគារ លោក សុំត្រឹម​បីយ៉ាង​គឺ៖ ដុំបាយ ប៊ិច និង​សៀវភៅ។ អ្នកស្រី សុជីវី សម្ភាស លោក យួង សូដា និង​តំណាងរាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន អំពី​ការ​បញ្ចេញ​មតិ​លើ​សង់​ស្ដូប​មិត្តភាព​កម្ពុជា​វៀតណាម ដូចតទៅ៖

ពាក្យ​គន្លឹះ
human rights freedom of speech cambodia-vietnam

វីដេអូ​ថ្មីៗ

វីដេអូ​ដែល​គេ​មើល​ច្រើន​ជាង​គេ

គេហទំព័រ​ទាំងមូល