វីដេអូ
ស្ថានភាពជនភៀសខ្លួនខ្មែរក្រោម កំពុងជាប់គាំងនៅប្រទេសថៃច្រើនឆ្នាំ
2023-09-23
ជនភៀសខ្លួនខ្មែរកម្ពុជាក្រោម ប្រមាណ២០០នាក់ កំពុងសុំសិទ្ធិជ្រកកោននយោបាយរស់នៅប្រទេសទីបី នៅទីក្រុងបាងកកប្រទេសថៃ។ ពួកគេបានរត់គេចចេញពីទឹកដីកំណើតកំពុងគ្រប់គ្រងដោយរដ្ឋាភិបាលវៀតណាម ដោយសារតែការធ្វើទុក្ខបុកម្នេញផ្នែកសិទ្ធិមនុស្ស និងសេរីភាពផ្នែកនយោបាយ។ ទោះបីពួកគេមករស់នៅលាក់ខ្លួននៅថៃរួចផុតពីការធ្វើទុក្ខផ្នែកសិទ្ធិសេរីភាព និងសាសនាក្តី ប៉ុន្តែ ពួកគេកំពុងជួបការលំបាកជីវភាពរស់នៅ និងការធ្វើទុក្ខបុកម្នេញពីសំណាក់សមត្ថកិច្ចថៃ។ សូមទស្សនា វិដេអូអំពីស្ថានភាពជនភៀសខ្លួនខ្មែរកម្ពុជាក្រោម ដូចតទៅ៖