វីដេអូ

លោក ហ៊ុន សែន ប្តូរចិត្តគាំទ្រ បេក្ខភាពប្រធានសមាគមសិល្បៈ លោក ឡេង ណាវ៉ាត្រា

2024-02-24

អ្នកសិល្បៈ ទាំងជើងចាស់ និងថ្មី កំពុងប្រជែងគ្នាឈរឈ្មោះ ជាបេក្ខភាពប្រធានសមាគមសិល្បករខ្មែរ ដែលគេគ្រោងនឹងបោះឆ្នោតជ្រើសរើសនៅពេលដ៏ឆាប់ខាងមុខ។ ជាមួយគ្នានេះ អតីតនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន ក៏បានចូលរួមគាំទ្របេក្ខភាពមួយចំនួនដែលឈរឈ្មោះ ជាប្រធានសមាគមនេះ នៅមុនការបោះឆ្នោតមកដល់ ក៏ប៉ន្តែបេក្ខភាពដែល ហ៊ុន សែន គាំទ្រនោះ មានការរិះគន់ច្រើន។ តើបេក្ខភាពមួយណា ដែលមហាជនលើបណ្តាញសង្គមរិះគន់នោះ ហើយតើហេតុអ្វីបានជាពួកគេរិះគន់ និងមិនចង់ឲ្យឈរឈ្មោះ ឬទៅធ្វើជាប្រធានសមាគមនេះ? លោក សេក បណ្ឌិត សូមដកស្រង់នូវទស្សនៈមតិ ឬ Comments មួយចំនួន ជុំវិញរឿងនេះ មកជម្រាបជូនលោក អ្នកនាង ដូចតទៅនេះ៖