វីដេអូ

ព្រៃ​ឈើ​នៅ​តំបន់​អារ៉ែង ៥​ហិកតារ​ត្រូវ​បាន​កាប់​បំផ្លាញ

2022-10-04

យុវជន​ខ្មែរ​ថាវរៈ អះអាង​ថា ព្រៃ​នៅ​ក្នុង​តំបន់​អារ៉ែង​ធំ​តូច​ទាំង​អស់​ជាង​៥ ហិកតារ នៅ​ស្រុក​ថ្មបាំង ខេត្ត​កោះកុង ត្រូវ​បាន​ក្រុម​មន្ត្រី​បរិស្ថាន​ស្រុក​ថ្មបាំង​កាប់​រំលំ​កាប់​ទាំង​អស់ ក្នុង​គោល​បំណង​ឈូស​ឆាយ​ដើម្បី​យក​ដី​ព្រៃ​នេះ ទៅ​ធ្វើ​ជា​ទ្រព្យ​សម្បត្តិ​ឯក​ជន។ សកម្មជន​បរិស្ថាន យល់​ឃើញ​ថា​ ព្រៃ​ឈើ​នៅ​តំបន់​អារ៉ែង​កំពុង​ប្រឈម​ការ​បាត់បង់​ ដោយ​សារ​ដី​នៅ​ក្នុង​តំបន់​នោះ​កំពុង​ឡើង​ថ្លៃ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ហើយ​ពួក​គេ​ស្នើ​សុំ​ឱ្យ​រដ្ឋាភិបាល​ទប់ស្កាត់​ការ​ជួញ​ដូរ​ដី​ព្រៃ​តំបន់​នេះ​ជាបន្ទាន់៕