វីដេអូ
ប្រវត្តិតស៊ូការពារព្រៃឡង់ របស់សកម្មជនព្រៃឡង់ខេត្តស្ទឹងត្រែងលោក សែន សទ្ធា
សមាជិកបណ្តាញក្រុមស្នូលព្រៃឡង់ ដែលសកម្មក្នុងការឃ្លាំមើលបទល្មើសព្រៃឈើ និងការតស៊ូមតិ ដើម្បីការពារធនធានធម្មជាតិ គឺលោក សែន សទ្ធា ហៅលោក យឹម សុភក្ត្រ បានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ក្នុងពេលលោកចុះស៊ើបអង្កេតបទល្មើសព្រៃឈើកាលពីយប់ថ្ងៃទី ១៦ ខែកក្កដា ក្នុងស្រុកសំបូរ ខេត្តក្រចេះ។ ក្រុមយុវជន ពលរដ្ឋ និងមន្ត្រីសង្គមស៊ីវិលសោកស្តាយ ចំពោះការបាត់បង់ធនធានមនុស្សដ៏សំខាន់ ដែលក្លាហាន និងលះបង់ធនធានរបស់ខ្លួនដើម្បីការពារ ព្រៃឡង់ ព្រមទាំងហ៊ានរិះគន់ភាពអសកម្ម មិនអនុវត្តច្បាប់ព្រៃឈើរបស់មន្ត្រីរដ្ឋាភិបាល។ តើសកម្មជនព្រៃឡង់រូបនះ មានប្រវត្តិតស៊ូបែបណា? សូមលោកអ្នកនាងទស្សនាវីដេអូស្តីពី ប្រវត្តិតស៊ូការពារព្រៃឡង់ លោក សែន សទ្ធា ដូចតទៅ៖
ពាក្យគន្លឹះ
environment
prey lang
sen sothea