វីដេអូ
លោក គឹម សុខ និងកញ្ញា ឈឹម ស៊ីថរ ស្នើឲ្យពលរដ្ឋចូលរួមជាមួយកូដករណាហ្គាវើលដ៍
2022-08-15
លោក គឹម សុខ អ្នកវិភាគនយោបាយ អំពាវនាវដល់ជនរងគ្រោះនៅគ្រប់ទីកន្លែង ក្នុងប្រទេសកម្ពុជាឲ្យប្រើប្រាស់សិទ្ធិសេរីភាពរបស់ខ្លួនដោយស្របច្បាប់ ចូលរួមជាកម្លាំង ជាមួយកូដករណាហ្គាវើលដ៍ (NagaWorld) ដើម្បីពន្លឿនដំណោះស្រាយសម្រាប់កូដករដែលត្រូវក្រុមហ៊ុនបញ្ឈប់។ ស្រដៀងគ្នានេះ កញ្ញា ឈឹម ស៊ីថរ ប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរ ក៏ស្នើឲ្យសាធារណជនចូលរួមជាមួយបុគ្គលិកណាហ្គាវើលដ៍ ដោយកុំបារម្ភពីការចោទប្រកាន់នានា ដោយសារការតវ៉ារបស់បុគ្គលិកណាហ្គាវើលដ៍ គឺត្រឹមត្រូវស្របតាមច្បាប់៕ សូមស្តាប់ការបកស្រាយ របស់លោក គឹម សុខ និងកញ្ញា ឈឹម ស៊ីថរ អំពីបញ្ហានេះ៖