វីដេអូ
ខ្សែភាពយន្តឯកសារ"ខ្ញុំជាឈុត វុទ្ធី"
ភាពយន្តឯកសារមានចំណងជើងជាភាសាអង់គ្លេសថា “I am Chut Wutty” ឬ "ខ្ញុំជា ឈុត វុទ្ធី" ត្រូវបានជនជាតិអង់គ្លេសឈ្មោះ ហ្វ្រេន ឡាំប្រីក (Fran Lambrick) ផលិតឡើងដើម្បីបង្ហាញពីសកម្មភាពការពារព្រៃឈើ និងធនធានធម្មជាតិរបស់លោក ឈុត វុទ្ធី អ្នកការពារបរិស្ថាន ដែលត្រូវបានឃាតកបាញ់សម្លាប់កាលពីខែមេសា ឆ្នាំ២០១២ ក្នុងពេលលោកចុះពិនិត្យមើលការកាប់ឈើខុសច្បាប់ក្នុងតំបន់មួយ ចំនួននៅខេត្តកោះកុង។