វីដេអូ
កូដករណាហ្គាវើលដ៍ បង្ហោះសារកាន់ទុក្ខដល់ថៅកែនិងក្រសួងពាក់ព័ន្ធ ដែលមិនដោះស្រាយវិវាទការងារ
2023-01-24
ក្រុមសហជីពឯករាជ្យប្រមាណ៥០ក្នុងស្លៀកសំលៀកបំពាក់អាវស ខោខ្មៅ នាំគ្នាលើកបដាស្រែកទាមទារឱ្យថៅកែក្រុមហ៊ុនបនល្បែងកាស៊ីណូណាហ្គាវើលដ៍ផ្ដល់ដំណោះស្រាយជូនពួកគេដែលអូសបន្លាយជាង១ឆ្នាំកន្លងទៅ។ ស្ថិតក្រោមកម្ដៅថ្ងៃក្ដៅក្រុមកូដករឈរដង្ហែគ្នាលើករូបថត កញ្ញា ឈឹម ស៊ីថរ មានអ្នកខ្លះវាយស្គរ ផ្លុំប៉ី សរេសរសារខ្លីៗថា«ណាហ្គាវើលដ៍កុំ ប្រើ លុយដើម្បីទិញសិទ្ធិសេរីភាព» និង សារលើខ្លែងឯកពណ៌ខ្មៅថា«ណាហ្គាវើលដ៍ដោះស្រាយឱ្យកម្មករហេងចូលហេង»ជាដើម។ខ្លឹមសារទាំងអស់នេះគឺជាការកាន់ទុក្ខដល់ថៅកែក្រុមហ៊ុន និងក្រសួងពាក់ព័ន្ធដែលមិនអាចដោះស្រាយវិវាទនេះ៕