វីដេអូ
អ្នកនេសាទបារម្ភបាត់បង់មុខរបរ ដោយសារអ្នកមានអំណាចចង់លុបព្រៃឆ្នេរសមុទ្រ
2020-05-14
ពលរដ្ឋ ប្រកបរបរនេសាទ នៅឃុំព្រែកត្នោត ខេត្តកំពត រាប់ពាន់គ្រួសារ ខ្លាចបាត់បង់ទីកន្លែងនេសាទ លក្ខណៈគ្រួសារសម្រាប់ចិញ្ចឹមជីវិត ក្រោយពីមានក្រុមហ៊ុនមួយឈ្មោះ ជីងគ័រ អ៊ីមផត-អ៊ិចផត (CHING KOR IMPPRT EXPORT CO.,LTD) គ្រោងវិនិយោគតំបន់ឆ្នេរសមុទ្រ មានផ្ទៃដីជាង ៦០០ហិកតារ (៦៤០)។ ពួកគាត់អះអាងថា បើទោះបីជា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់ប្រកាសបញ្ឈប់លុបឆ្នេរសមុទ្រវិនិយោគទៅឱ្យក្រុមហ៊ុនឯកជនក្តី ក៏ប៉ុន្តែអ្នកភូមិមិនទាន់ស្ងប់អារម្មណ៍នៅឡើយទេ ព្រោះតំណាងក្រុមហ៊ុនតែងតែកោះហៅ សហគមន៍នេសាទមកពិភាក្សារឿងនេះជាញឹកញាប់៕
ពាក្យគន្លឹះ
environment
ching kor
kampot